Thursday, 19 June 2008

នាយក​រដ្ឋមន្ត្រី ព្រមាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​កុំ​ឲ្យ​និយាយ​ផ្ដេសផ្តាស...

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន​នៅថ្ងៃ​ពុធ​នេះ ដល់​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន ដែល​ធ្វើ​អធិប្បាយ​ណា​មួយ​ទាក់ទង​ការបើក​ស្រាវជ្រាវ​នៃ​ក្រុមស៊ើបការណ៍​ សម្ងាត់​របស់​រដ្ឋាភិបាល ទៅលើ​ករណី​ដែល​លោក​ហៅ​ថា ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​ភេរវកម្ម​នៅ​ប្រទេស​កម្ពុជា ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រាប់​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​ភេរវកម្ម​នោះ គឺ​រួម​មាន ការវាយ​ប្រហារ​មួយ​នៅក្នុង​ខេត្ត​សៀមរាប ដោយ​ការបាញ់​បេ​៤០ ទៅ​លើ​ក្បួន​រថយន្ត​របស់​លោក កាលពី​១០​ឆ្នាំ​មុន ការស្រាវជ្រាវ​លើ​បណ្តាញ​ចលនា​កងទ័ព​សេរីជាតិ​កម្ពុជា CFF នៅឆ្នាំ​២០០០ និង​ចលនា​មហានគរ​ប្រឆាំង​រដ្ឋាភិបាល នៅខេត្ត​ពោធិ៍សាត់ ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ «អត់​មាន​អាជ្ញាយុកាល​ទេ សូមទោស ហើយ​សូម​កុំ​ភ័យ​ខ្លួនឯង ហើយ​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល សូម​កុំ​និយាយ​ផ្ដេសផ្ដាស អ្នកឯង​លម្អៀង​ហើយ ។ ឧក្រិដ្ឋ​កម្ម​មួយ​មិន​ត្រូវ​បិទ​បាំង​ទាល់​តែ​សោះ មិន​ថា ឧក្រិដ្ឋកម្ម​នោះ​ចេញ​ពី​ប្រភព​ណា​ទេ ត្រូវ​ធ្វើ​ទាំង​អស់»
សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល បើក​ការស្រាវជ្រាវ​ករណី​ខាង​លើ​នេះ បន្ទាប់ពី​មាន​ការអះអាង​ពី​អតីត​សមាជិក​គណបក្ស​សមរង្ស៊ី ថា សមាជិក​របស់​គណបក្ស​សមរង្ស៊ី​មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​វាយប្រហារ​ទាំងអស់ ​នោះ ៕
2008-06-18
RFA

No comments: